កាលបរិច្ឆេទ: ០៧ កក្កដា ២០២២ / ម្ហូបអាហារ
ក្រុមហ៊ុន Beyond Retail Cambodia ដែលធ្លាប់បានជួយរៀបចំស្តង់តាំងពិព័រណ៍សម្រាប់ប្រទេសកម្ពុជាក្នុងពិព័រណ៍សកលនៅទីក្រុងឌូបៃ បានចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលសិប្បកម្មជាមួយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅទីក្រុងសៀមរាបដែលមានតាំងពិព័រណ៌ផលិតផលកម្ពុជាដែលធ្លាប់ត្រូវបានដាក់តាំងពិព័រណ៌នៅទីក្រុងឌូបៃ។ ក្នុងឱកាសនេះដែរ ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលក៏ត្រូវបានដាក់លក់ និងឲ្យអ្នកចូលរួមភ្លក់ផងដែរ។ គួរឲ្យបញ្ជាក់ផងដែរថា ផលិតផលតែកញ្ចុំផ្កាម្រេចម៉ាក KIRUM ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងឱកាសពិព័រណ៍សកលនៅទីក្រុងឌូបៃ៕